ទំព័រដើម > ប្លែកៗ, ឡូយមែន > ពិធី​ឧទ្ទិស​ដល់​«លិង្គ និង​យោនី»​ប្រារព្ធ​ធ្វើ​នៅ​ជប៉ុន​នា​រដូវ​ផ្ការីក

ពិធី​ឧទ្ទិស​ដល់​«លិង្គ និង​យោនី»​ប្រារព្ធ​ធ្វើ​នៅ​ជប៉ុន​នា​រដូវ​ផ្ការីក

2 ខែ​មីនា 2012 បញ្ចេញមតិ Go to comments

វា​ហាក់​ដូច​ជា​មាន​រយៈ​ពេល​កន្លង​ផុត​ទៅ​ជាង ១៥០០ ឆ្នាំ​ហើយ ដែល​ជប៉ុន​បាន​ងាក​ទៅ​ចាប់​អារម្មណ៍​ក្នុង​ពីធី​មួយ​នៃ​វិស័យ​កសិកម្ម​នា​អតីត​កាល​របស់​ខ្លួន។
នៅ​លើ​ពិភពលោក​នេះ ពិធី​នៃ​វប្បធម៌​បរម​បុរាណ ដូច​ជា​ការ​ប្រតិបត្តិ​តាម​បញ្ញតិ្តសាសនា ត្រូវ​បាន​គេ​ជឿ​ថា ទទួល​បាន​ជោគ​ជ័យ​លើ​ការ​ប្រមូល​ផល​កសិកម្ម និង​មាន​កូន​ច្រើន​ជាដើម។
ពិធី​មួយ​មាន​លក្ខណៈ​ហាក់​ដូច​ជា​បាន​បញ្ជោះ​បន្សោក​ដល់​ប្រទេស​ជប៉ុន​ដែរ​ ខណៈ​ប្រទេស​នេះ​បាន​ខិតខំ​ប្រារព្ធ​ប្រចាំ​ឆ្នាំ​នូវ​ពិធី​ឧទ្ទិស​ដល់​ «លិង្គ និង​យោនី នោះ។ តែ​បច្ចុប្បន្ន​ជប៉ុន​កំពុង​មាន​អត្រា​កំណើត​ទាប​ជាង​គេ​បំផុត​លើ​លោក។
រដ្ឋាភិបាល​ជប៉ុន​សង្ឃឹម​ថា គោល​នយោបាយ​ងាយៗ ដែល​ផ្តល់​កញ្ចប់​ថវិកា​សម្រាប់​យុទ្ធនាការ​ជួយ​ចិញ្ចឹម​ក្មេងៗ និង​លើក​ទឹក​ចិត្ត​គ្រួសារ​មាន​កូន​ច្រើន​ដោយ​ឧបត្ថម្ភ​លុយ​២៨០​ដុល្លារ ​ អាមេរិក​ក្នុង​មួយ​ខែ នឹង​ជួយ​ឲ្យ​ជប៉ុន​សម្រេច​គោល​ដៅ​ខ្លួន។
គេ​សង្កេត​ឃើញ​មាន​ទី​កន្លែង​ប្រារព្ធ​ពិធី​ឧទ្ទិស​ដល់​«លិង្គ និង​យោនី» នេះ​មួយ​ចំនួន​ដែរ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ តែ​ភាគ​ច្រើន​គេ​ឃើញ​ធ្វើ​នៅ​រៀង​រាល់​ឆ្នាំ​ចំ​ថ្ងៃ​ទី​១៥ ខែ​មីនា ​នៅ​កន្លែង​មួយ​ឈ្មោះ​ថា​«បូជនីយ​ដ្ឋាន​តាហ្គា» នៃ​ទីក្រុង​កូម៉ាគី​។
ពេល​ខ្លះ​គេ​ឃើញ​ពិធី​ខាង​លើ​ ត្រូវ​ប្រជា​ពលរដ្ឋ​ភូមិ​ក្បែរ​នោះ​ប្រារព្ធ​វា​មុន​ចំនួន​ពីរ ឬបី​ថ្ងៃ​ផង​ដែរ។
ពិធី​ឧទ្ទិស​ដល់​«លិង្គ និង​យោនី​» នេះ​មាន​អ្នក​ចូល​រួម​ចំនួន​១០​ម៉ឺន​នាក់​ឯណោះ ហើយ​កម្ម​វិធី​ដង្ហែ​លិង្គ​សិប្ប​និម្មិត​ដែល​មាន​ប្រវែង​ជិត​៤​ម៉ែត្រ រយៈ​ពេល​៩០​នាទី។ អ្វី​ដែល​គេ​កត់​សម្គាល់​គឺ​ក្រុម​បុរស​ដែល​កាន់​លិង្គ​ដ៏​ធំ​មហិមា​នោះ​បាន ​បង្វិល​វា​ជុំ​វិញ​ដង​វិថី​នានា ដើម្បី​ជា​ការ​អប​អរ​សាទរ​។
លើស​ពី​នោះ​ទៅ​ទៀត គេ​ឃើញ​មាន​ការ​ដាក់​លក់​នូវ​អាហារ និង​វត្ថុ​អនុស្សាវរីយ៍​នានា​ជា​រូបរាង​លិង្គ​ឲ្យ​ព្រោង​ព្រាត​តែ​ម្តង។ ផលិតផល និង​អាហារ​នោះ​មាន​ដូច​ជា ស្ករ​គ្រាប់​ធ្វើ​ជា​រូប​រាង​លិង្គ និង​យោនី សូកូឡា រាង​ជា​ផ្លែ​ចេក​ជា​ដើម។ មិន​តែ​ប៉ុណ្ណោះ​គេ​ឃើញ​មាន​រូប​សំណាក​ទៀន​ ឈើ​ធ្វើ​ជា​រូប​រាង​លិង្គ និង​គ្រឿង​អលង្ការ ចិញ្ចៀន​ធ្វើ​ជា​រូប​រាង​លិង្គ​នោះ​ក៏​មាន​ប្រជាប្រិយ​បំផុត​នា​ឱកាស​ ប្រារព្ធ​ពិធី​នេះ។
ដោយ​ឡែក​បញ្ហា​រួម​ភេទ​នៅ​ប្រទេស​ជប៉ុន​ ក៏​មាន​លក្ខណៈ​ពិសេស​ផ្សេង​គ្នា ទៅ​តាម​រដូវ​កាល និង​ស្ថានភាព​ផង​ដែរ​។
យ៉ាង​ណា​មិញ​វា​ជា​ទង្វើ​ខុស​ច្បាប់​សម្រាប់​ការ​ផលិត​ឧបករណ៍​ជំនួយ​ផ្លូវ ​ភេទ​គឺ​លិង្គ​សិប្ប​និម្មិត​មាន​ម៉ូទ័រ(vibrators) ជា​ដើម៕
– ប្រភព ភ្នំពេញប៉ុស្តិ៍

ចំណាត់ក្រុម ៖ប្លែកៗ, ឡូយមែន
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

សរសេរមូលវាចារ