បណ្ណសារ

Archive for ខែ​កុម្ភៈ, 2012

តារា​សម្ដែង​កុងហ្វូ​Bai Jing​ត្រូវ​ប្ដី​ចាក់​សម្លាប់

29 ខែ​កុម្ភៈ 2012 មតិ 2

តារា​សម្តែង Bai Jing ត្រូវ​បាន​ចាក់​សម្លាប់​រហូត​បាត់​បង់​ជីវិត​ដោយ​សារ​ស្វាមី​របស់​នាង Zhou Chenghai នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​អង្គារ។
ក្រោយ​ពី​នាង​បាន​ស្លាប់ ស្វាមី​របស់​នាង Chenghai ក៏​បាន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ឯង​តាម​ក្រោយ​។ ហើយ​រូប​គេ​ត្រូវ​បាន​ប្រកាស​ថា​ទទួល​មរណភាព​នៅ​តាម​ផ្លូវ​ទៅ​កាន់​មន្ទីរពេទ្យ។ អានបន្ត

ចំណាត់ក្រុម ៖តារាបរទេស, ឡូយមែន

អតីត​បវរកញ្ញា​វែល​បង្ហើប​មូលហេតុ​​បង្ហាញ​ម៉ូដ​ស្រាត

29 ខែ​កុម្ភៈ 2012 បញ្ចេញមតិ

តារា​ម៉ូដែល​របស់ Glamour នាង Sophia Cahill (អតីត​បវរកញ្ញា​ ប្រទេស​វែល)បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​អ្នក​ទស្សនា​បន្ទាប់​ ពី​នាង​បាន​បង្ហាញ​វត្តមាន​អាក្រាត​កាយ​ ជាមួយ​នឹង​ការ​ពពោះ ៨ ខែ​នៅ​ក្នុង​កម្មវិធី​ បង្ហាញ​ម៉ូដ London Fashion Week
បច្ចុប្បន្ន​អ្នក​ម្ដាយ​ដែល​ពពោះ​កូន​ដោយ​គ្មាន​ឪពុក Sophia Cahill វ័យ ២៨ ឆ្នាំ​ដែល​នៅ​សល់​ពេល​តែ ១ ខែ​ទៀត​ប៉ុណ្ណោះ​ក្នុង​ការ​សម្រាល​កូន​បាន​ប្រាប់​ឲ្យ​ដឹង​ថា នាង​នៅ​តែ​ អានបន្ត

ចំណាត់ក្រុម ៖ប្លែកៗ, ឡូយមែន

ក្រុម​ហ៊ុន Yahoo ទាមទារ​ថ្លៃ​ប៉ាតង់​ពី​ក្រុម​ហ៊ុន Facebook

29 ខែ​កុម្ភៈ 2012 បញ្ចេញមតិ

ក្រុម​ហ៊ុន Yahoo បាន​ទាម​ទារ​តម្លៃ​​​​​​អាជ្ញាប័ណ្ណ​ពី​ក្រុម​ហ៊ុន Facebook សម្រាប់​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​របស់​ខ្លួន​ ដែល​​អាច​​​ធ្វើ​ឲ្យ​​បណ្តាញ​​ទំនាក់​ទំនង​សង្គម​ធ្លាក់​ចូល​ទៅ​​​ក្នុង​សង្គ្រាម​ប៉ាតង់ និង​បណ្តឹង​ជា​ច្រើន​ ដែល​កំពុង​រីក​រាល​ដាល់​ក្នុង​វិស័យ​បច្ចេក​វិទ្យា​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​ហ៊ុននា​នា​កាល​ពី​ថ្ងៃ​ចន្ទ​។
យោង​តាម​ប្រភព​ដែល​បាន​ផ្តល់​ព័ត៌មាន​សង្ខេប​​ទាក់​ទង​នឹង​​បញ្ហា​នេះ ក្រុម​ហ៊ុន Yahoo បាន​អះ​អាង​កម្មសិទ្ធិ​ទៅ​លើ​ប៉ាតង់​មួយ​ចំនួន ដែល​រួម​មាន​​យន្តការ​បច្ចេក​ទេសនៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុម​ហ៊ុន Facebook ការ​គ្រប់​គ្រង​ភាព​ជា​ឯក​ជន លំហូរ​ព័ត៌មាន និង​សេវា​ផ្ញើរសារជា​ដើម។ អានបន្ត

ចំណាត់ក្រុម ៖ប្លែកៗ, ឡូយមែន

ឆ័យលី ដាឡែន មកដល់​ភ្លាមប្រតិកម្ម​ភ្លែត​

28 ខែ​កុម្ភៈ 2012 បញ្ចេញមតិ

បន្ទាប់​ពី​ទៅ​សម្ដែង​លើ​ទឹក​ដី​អាមេរិក​ជាង​បី​ខែ​មក​ ឆ័យលី ដាឡែន​ បាន​វិល​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​​កាល​ពី​យប់​ថ្ងៃ​ទី២៦ កុម្ភៈ ២០១២ ពោល​គឺ​មក​ស្ងាត់ៗ​ ដោយ​មិន​មាន​អ្នក​ណា​ដឹង​ច្រើន​នោះ​ទេ។ ជា​មួយ​គ្នា​នេះ​ដែរ​នាង​ក៏​បាន​ចេញ​មុខបក​​ស្រាយ​តាម​រយៈ​Sabay ដោយ​ប្រតិកម្ម​ចំពោះ​ព័ត៌មាន​​​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ពី​រឿង​អាស្រូវ​លើ​រូប​នាង។ អានបន្ត

ចំណាត់ក្រុម ៖តារាខ្មែរ, ឡូយមែន

អ្នក​ឆ្លាក់​សាប៊ូ​លក់​តាម​ប្រព័ន្ធ​ Facebook

28 ខែ​កុម្ភៈ 2012 បញ្ចេញមតិ

ដៃ​កាន់​កូន​កាំបិត​កោង​ ស្រួច​ដូច​ផ្លែ​កណ្ដៀវ​ យុវជន​សក់​ខ្លី​ពណ៌​សម្បក​មង្ឃុត កំពុង​ឆ្លាក់​បង្ហើយ​នូវ​ដុំ​សាប៊ូ​ ដែល​មាន​ក្បូរ​ក្បាច់​រចនា​ផ្កា​ភ្ញី​គួរ​ឲ្យ​ទាក់ទាញ។ ដុំ​សាប៊ូ​ដ៏​ក្រអូប​ឈ្ងុយ​ឈ្ងប់​ត្រូវ​បាន​លម្អ​ដោយ​ចម្លាក់​ផ្កា និង​តួ​អក្សរ​នានា ដែល​ស្នាដៃ​សិល្បៈ​នេះ​បាន​ក្លាយ​ជា​ឆ្នាំង​បាយ​ចិញ្ចឹម​លោក ឈាង ពុទ្ធា ជាង​១០​ឆ្នាំ​មក​ហើយ។
ខណៈ​កំពុង​តែ​វេច​ខ្ចប់​ស្នាដៃ​របស់​ខ្លួន​ចូល​ប្រអប់​ជ័រ​ផ្លាស្ទិក​ ធ្វើ​ដោយ​ដៃ យុវជន​វ័យ​២៧​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា៖ «ខ្ញុំ​ឆ្លាក់​សាប៊ូ​នេះ​តាំង​ពី​ខ្ញុំ​រៀន​ថ្នាក់ទី​១១​មក​ម្ល៉េះ។ កាល​នោះ គឺ​ឆ្នាំ​១៩៩៤ ហើយ​ខ្ញុំ​ជា​សិស្ស​នៅ​វិទ្យាល័យ​ទួល​ទំពូង។ និយាយ​ទៅ ខ្ញុំ​ឆ្លាក់​សាប៊ូ​នេះ​បាន​ប្រហែល​ជា​១២​ឆ្នាំ​ហើយ»។ អានបន្ត

ចំណាត់ក្រុម ៖ប្លែកៗ, ឡូយមែន

បង្កង​យក្ស​ជាង​១២​គីឡូក្រាម​ត្រូវ​បាន​ព្រលែង​ចូល​សមុទ្រ​អាត្លង់ទិក

28 ខែ​កុម្ភៈ 2012 បញ្ចេញមតិ

សត្វ​បង្កង​ដែល​ធំ​ជាង​គេ​លើ​លោក​ ត្រូវ​គេ​ចាប់​នៅ​រដ្ឋ​ម៉ែន​ នៅ​ភាគ​ខាង​ជើង​សហ​រដ្ឋ​អាមេរិក​។ វា​មាន​ទម្ងន់ ១២,២៥ គីឡូ​ក្រាម និង​ត្រូវ​បាន​មនុស្ស​ដាក់​រហស្សនាម​វា​ថា​ជា «ដុំថ្ម»​ ឬ «Rocky»។ យោង​តាម​មន្ត្រី​ធនធាន​ក្នុង​ទឹក សត្វ​សមុទ្រ​នេះ​មាន​ដង្កៀប​ធំ​រឹងមាំ​អាច​កាច់​បំបាក់​ដៃ​មនុស្ស​យើង​បាន ហើយ​វា​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ទៅ​រស់​នៅ​ក្នុង​មហា​សមុទ្រ ​វិញ​ហើយ​នៅ​ថ្ងៃ​ព្រហសត្បិ៍ សប្ដាហ៍​កន្លង​មក បន្ទាប់​ពី​រស់​នៅ​ក្នុង​អាង​ចិញ្ចឹម​អស់​រយៈ​ពេល​មួយ​សប្ដាហ៍។​ អានបន្ត

ចំណាត់ក្រុម ៖ប្លែកៗ, ឡូយមែន

ចិន​សម្រេច​ផលិត​រថយន្ត​ទុយោ​បូម​ស៊ីម៉ង់ត៍​វែង​បំផុត

24 ខែ​កុម្ភៈ 2012 បញ្ចេញមតិ

ក្រុម​ហ៊ុន​រថយន្ត​របស់​ចិន​ម៉ាក SANY បាន​ទទួល​នូវ​សមិទ្ធផល​ថ្មី មួយ​ក្រោយ​ពី​រថ​យន្ត​បូម​ស៊ី​ម៉ង​ត៍​​​របស់​​ខ្លួន​ប្រើ​ បំពង់​ទុយយោ​វែង​ជាង​គេ​បំផុត​ លើ​លោក។​
បំពង់​ទុយយ៉ោ​នៃ​រថយន្ត​បូម​ស៊ីម៉ង់ត៍​នោះ​មាន​កម្ពស់ ៨៦,១៧ ម៉ែត្រ។ វា​ត្រូវ​បាន​ក្រុម​ការងារ​ហ្គីណេស​ផ្តល់​កំណត់​ត្រា​ផ្នែក​កម្ពស់​វែង​ជាង​គេ​បំផុត កាល​ពី​ខែ​មុន​នៅ​ខេត្ត​ហៃ​ណាន​ប្រទេស​ចិន​នា​ឱកាស​កិច្ច​ប្រជុំ​កំពូល ប្រចាំ​ឆ្នាំ​មួយ។ វា​ជា​សមិទ្ធ​ផល​លើក​ទី​បី​ហើយ​របស់​ក្រុមហ៊ុន SANY សម្រាប់​កំណត់​ត្រា​ពិភពលោក​របស់​រថយន្ត​បូម​ស៊ីម៉ង់ត៍នេះ​។ អានបន្ត

ចំណាត់ក្រុម ៖ប្លែកៗ, ឡូយមែន

ពិធីរៀបការយក​ក្របី​ធ្វើ​ជា​ភ្ញៀវ​កិត្តិយស

24 ខែ​កុម្ភៈ 2012 បញ្ចេញមតិ

មនុស្ស​ម្នា​ទូទៅ​តែងតែ​ រៀប​ចំ​ពិធី​ប្តេជ្ញា​ចិត្ត​ចំពោះ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ ម្តង​ទៀត​តាម​រយៈ​សកម្មភាព​ដ៏​ពិសេសៗ​ និង​ស្របតាម​ប្រពៃណី​។សម្រាប់​បុរស​ និង​ស្ត្រី​មកពី​តំបន់​ Quinlan ​រដ្ឋ​តិច​សាស​នៅ​សហរដ្ឋអាមេរិក​បាន​យល់​យ៉ាង​ច្បាស់​ថា ​គ្មាន​នរណា​ម្នាក់​អាច​អ្វី​ឲ្យ​ពិសេស​ជាង​ពួកគាត់​នោះ​ទេ ខ​ណៈ​ពេលដែល​ពួកគាត់​បាន​ជ្រើស​រើស​យក​សត្វ​ក្របី​ធ្វើ​ភ្ញៀវ​ដ៏​ពិសេស​សម្រាប់​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​សា​ថ្មី។​ អានបន្ត

ចំណាត់ក្រុម ៖ប្លែកៗ, ឡូយមែន