ទំព័រដើម > តារាខ្មែរ, ឡូយមែន > ឆ័យលី ដាឡែន មកដល់​ភ្លាមប្រតិកម្ម​ភ្លែត​

ឆ័យលី ដាឡែន មកដល់​ភ្លាមប្រតិកម្ម​ភ្លែត​

28 ខែ​កុម្ភៈ 2012 បញ្ចេញមតិ Go to comments

បន្ទាប់​ពី​ទៅ​សម្ដែង​លើ​ទឹក​ដី​អាមេរិក​ជាង​បី​ខែ​មក​ ឆ័យលី ដាឡែន​ បាន​វិល​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​​កាល​ពី​យប់​ថ្ងៃ​ទី២៦ កុម្ភៈ ២០១២ ពោល​គឺ​មក​ស្ងាត់ៗ​ ដោយ​មិន​មាន​អ្នក​ណា​ដឹង​ច្រើន​នោះ​ទេ។ ជា​មួយ​គ្នា​នេះ​ដែរ​នាង​ក៏​បាន​ចេញ​មុខបក​​ស្រាយ​តាម​រយៈ​Sabay ដោយ​ប្រតិកម្ម​ចំពោះ​ព័ត៌មាន​​​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ពី​រឿង​អាស្រូវ​លើ​រូប​នាង។
តាម​ពិត​ ឆ័យលី ដាឡែន ត្រូវ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ២៨ កុម្ភៈ ​នេះ ប៉ុន្តែ​នាង​បែរ​ជា​មក​ដល់​មុន​ពេល​កំណត់ គឺ​ថ្ងៃ​ទី​២៦ កុម្ភៈ ដោយ​មិន​មាន​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​ណា​មួយ​បាន​ដឹង​នោះ​ទេ សូម្បី​តែ​អ្នក​សិល្បៈ​ដូច​គ្នា​ក៏​ដឹង​តិច​តួច​តែ​ប៉ុណ្ណោះ។ ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​ ដាឡែន​ បាន​ប្រាប់​ថា​មូល​ហេតុ​ដែល​នាង​មក​មុន​ពេល​កំណត់​​គឺ​ដោយសារ​តែ​Visa របស់​នាង​​​អស់​សុពលភាពដូច្នេះ​ហើយ​ទើប​មក​មុន​ពេល​កំណត់​បែប​នេះ។
អំឡុង​ពេល​សម្ដែង​នៅ​លើ​ទឹក​ដី​អាមេរិក ឆ័យលី ដាឡែន បាន​រង​ការ​រិះគន់​ជា​ខ្លាំង​ជុំ​វិញ​ការ​បង្ហាញ​ភាព​Sexy របស់​នាង​ពី​សំណាក់​សាធារណជន​ខ្មែរ។ ជា​ពិសេស​បណ្ដាញ​សារព័ត៌មាន​ថា​នាង​​ទៅ​អាមេរិក​វះកាត់​កែ​សុដន់ លែង​ហ៊ាន​ចូល​ស្រុក​ ហើយ​ប្រកាស​រក​ប្ដី​នៅ​​ទី​នោះ​ទៀត​ផង។
ឆ័យលី ដាឡែន បាន​បក​ស្រាយ​ថា​ បណ្ដា​សារព័ត៌មាន​ក្នុង​ស្រុក​ខ្លះ​បាន​ចុះ​ព័ត៌មាន​មិន​ពិត គ្មាន​ហេតុ​ផល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​នាង​។ “បង​ឯង​គិត​មើល​ប្រសិន​ណា​បើ​ពួកគាត់​ជា​ស្រី​ ហើយ​ត្រូវ​បាន​គេ​ជេរដៀល​ខ្លាំង​បែប​ហ្នឹង​ តើ​ពួកគាត់​មាន​អារម្មណ៍​ឈឺ​ចាប់​បែប​ណា? គេ​ថា​ខ្ញុំ​ហ្នឹង​ទៅ​អាមេរិក​វះ​កាត់​កែ​សុដន់​ លក់​សាច់​ស្រស់​នៅ​ទី​នោះ។ ពាក្យ​​ថា​លក់​សាច់​ស្រស់​នេះ​អត់​ពីរោះ​ទេ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ខ្ញុំ​យ៉ាង​ខ្លាំង។ មិន​តែ​ប៉ុណ្ណោះ​គេ​បាន​ចុះ​ផ្សាយ​ទៀត​ថា​ សមាគម​នៅ​អាមេរិក​ដេញ​ខ្ញុំ​មក​វិញ។ ទាំង​អស់​នេះ​ជា​ពាក្យ​មិន​ពិត​ទាំង​អស់​ ហើយ​ក៏​មិន​បាន​ចេញ​ពី​មាត់​ខ្ញុំ​ដែរ​ គាត់​មាន​សួរ​ហេតុផល​ពី​ខ្ញុំ​ទេ​មុន​នឹង​ចុះ​ផ្សាយ​ព័ត៌មាន​បែប​នេះ”។
តារា​មាន​ប្រភព​មក​ពី​ខេត្ត​ បាត់​ដំបង​រូប​នេះ​បាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ជុំ​វិញ​ភាព​Sexy ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ទស្សនា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ “ខ្ញុំ​ដឹង​ថា​ ខ្ញុំ​ពិត​ជា​ធ្វើ​ជ្រុល​បន្តិច​មែន​ចំពោះ​បញ្ហា​នេះ​ ខ្ញុំ​សុំ​ទោស​ដល់​ទស្សនិកជន ហើយ​ក្នុង​នោះ​ខ្ញុំ​ក៏​បាន​សុំទោស​ដល់​សមាគម​ផង​ដែរ។ កត្តា​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បង្ហាញ​ភាព​Sexy ដោយ​សារ​តែ​ខ្ញុំ​យល់​ថា​ នៅ​អាមេរិក​ជា​សង្គម​ស៊ីវិល័យ​ការ​ស្លៀកពាក់​Sexy មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។ ម្យ៉ាង​ចំពោះ​ការ​នៅ​ពេល​ច្រៀង​ក៏​មិន​មាន​ការ​ផ្សាយ​ផ្ទាល់​ដែរ ដូច​នេះ​ទើប​ខ្ញុំ​បង្ហាញ​ភាព​Sexy ខ្លះៗ”។
តារា​រូប​នេះ​បាន​បន្ត​ទៀត​ថា នាង​នៅ​តែ​បន្ត​ អាជីព​ជា​អ្នក​សិល្បៈ​ គ្មាន​​ហេតុ​ផល​ណា​ត្រូវ​ឈប់​ឡើយ ព្រោះ​គ្មាន​ធ្វើ​អ្វី​ខុស​ច្បាប់​គ្រាន់​តែ​ភាព​Sexyតែ​ប៉ុណ្ណោះ។ នៅ​ថ្ងៃ​ទី​៣ មីនា ខាង​មុខ​នេះ​ ឆ័យលី ដាឡែន នឹង​បង្ហាញ​វត្តមាន​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ថិ៍លេខ៣ ហើយ​បន្ត​ទៅ​ទូរទស្សន៍​CTN ទៀត ​ដើម្បី​បក​ស្រាយ​រឿង​រាវ​កន្លង​មក​ដែល​កើត​​លើ​នាង។
ដាឡែន ក៏​បាន​បដិសេធន៍​ព័ត៌មាន​ទាក់ទង​​ថា​នាង​ប្រកាស​រក​ប្ដី​នៅ​អាមេរិក​ផង​ដែរ។ “រូប​សម្ផស្ស​ខ្ញុំ​ប៉ុណ្ណឹង​រក​ប្ដី​ខ្លួន​ឯង​មិន​បាន​ឬ ចាំ​បាច់​ប្រកាស​រក​ប្ដី។ សិល្បៈ​ត្រូវ​ការ​ក្លែម​សម្ដី​ខ្លះ​ដើម្បី​ឲ្យ​ទស្សនិកជន​ចាប់​អារម្មណ៍។ បើ​ពួកគាត់​ចាំ​តែ​ចាប់​កំហុស​បែប​នេះ អីចឹង​ដល់​ពេល​​ឡើង​ច្រៀង ចាំ​តែ​ចេញ​ហើយ​នឹង​ចូល​ទៅ​មិន​បាច់​និយាយ​អ្វី​ទាំង​អស់”។
ឆ័យលី ដាឡែន បាន​ចេញ​ទៅ​សម្ដែង​នៅ​អាមេរិក​ចុង​ខែ វិច្ឆិកា ហើយ​បាន​ត្រឡប់​មក​វិញ​កាល​ពី​ថ្ងៃ​២៦ កម្ភៈ។ នាង​ត្រៀម​បង្ហាញ​វត្តមាន​នៅ​តាម​កញ្ចក់​ទូរទស្សន៍​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​បក​ស្រាយ​ជុំ​វិញ​ភាពSexy របស់​នាង ក្នុង​ពេល​សម្ដែង​នៅ​លើ​ទឹក​ដី​អាមេរិក។ រូប​ភាព​បង្ហាញ​ល្វែង​មុខ​របស់​នាង​ត្រូវ​គេ​ថត​រួច​បង្ហោះ​តាម​ទំព័រ​Facebook និង​ត្រូវ​បណ្ដាញ​ព័ត៌មាន​ចុះ​ផ្សាយ​បន្ត​កន្ទុយ​គ្នា។ ដោយ​សារព័ត៌មាន​ខ្លះ​ឆ្លៀត​វាយ​ប្រហារ ឯ​សារព័ត៌មាន​ខ្លះ​ស្វែង​រក​ការ​បំភ្លឺ​ឲ្យ​ដឹង​រឿង​រ៉ាវ​ពិត​ក្នុង​អាជីព​ជា​សារព័ត៌មាន៕
– ប្រភព Sabay

ចំណាត់ក្រុម ៖តារាខ្មែរ, ឡូយមែន
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

សរសេរមូលវាចារ