ទំព័រដើម > ប្លែកៗ, ឡូយមែន > មើល​រឿង​អាសអាភាស​ក្នុង​កិច្ចប្រជុំ​សភា​ រដ្ឋមន្ដ្រី​ឥណ្ឌា​៣​រូប​បាត់បង់​តំណែង​

មើល​រឿង​អាសអាភាស​ក្នុង​កិច្ចប្រជុំ​សភា​ រដ្ឋមន្ដ្រី​ឥណ្ឌា​៣​រូប​បាត់បង់​តំណែង​

10 ខែ​កុម្ភៈ 2012 បញ្ចេញមតិ Go to comments

រដ្ឋមន្ដ្រី​ឥណ្ឌា​៣​រូប​ ក្នុង​នោះ​មាន​រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ផ្នែក​ស្ដ្រី​ និង​ការ​អភិវឌ្ឍ​របស់​កុមារ​កាលពី​ថ្ងៃ​ទី​៨​ កុម្ភៈ​ បាន​លាលែង​ពី​តំណែង​ក្រោយ​ការ​​ចោទប្រកាន់​ថា​ មើល​​រឿង​សិច​នៅ​ពេល​​ប្រ​ជុំ​​ស​ភា​ ។​

រដ្ឋមន្ដ្រី​៣​រូប​ដែល​មក​ពី​រដ្ឋ​ គារ​នា​តា​កា​ រួម​មាន​រដ្ឋមន្ដ្រី​សហប្រតិបត្ដិកា​រលោក​ Laxman​ Savadi,​ រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ផ្នែក​ស្ដ្រី​ និង​ការ​អភិវឌ្ឍ​របស់​កុមារ​ លោក​ C.C.​ Patil​ និង​រដ្ឋមន្ដ្រី​ធនធាន​មច្ឆា​ និង​កំពង់​ផែ​ លោក​ Krishna​ Palemar​ ។​
រដ្ឋមន្ដ្រី​ទាំង​៣​រូប​នោះ​មក​ពី​គណបក្ស​ Bharatiya​ Janat​ Party​ (BJP)​ បាន​មើល​រឿង​សិច​ក្នុង​ទូរស័ព្ទ​ដៃ​ទំនើប​ពេល​ដែល​ក្រុម​អ្នក​បង្កើត​ច្បាប់​បាន​ជជែក​គ្នា​យ៉ាង​គគ្រឹកគគ្រេង​នៅ​ក្នុង​សភា​នោះ​ ។​ រដ្ឋមន្ដ្រី​ទាំង​៣​រូប​បាន​ហុច​ឱ្យ​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​នូវ​ទូរស័ព្ទ​១​គ្រឿង​នោះ​ដើម្បី​មើល​រឿង​សិច​ ។​ បណ្ដាញ​ទូរទស្សន៍​ជាតិ​ថត​បាន​សកម្មភាព​របស់​រដ្ឋមន្ដ្រី​ទាំង​៣​រូប​នោះ​ ។​
លោក​ Nirmala​ Sitharaman​ អ្នកនាំពាក្យ​របស់​គណបក្ស​ Bharatiya​ Janat​ Party​ នៅ​ទីក្រុង​ញូ​វ​ដេ​លី​ បានឱ្យ​ដឹង​ថា​ “​ទាំងនោះ​ជា​សកម្មភាព​អ​សីលធម៌​របស់​តំណាង​ប្រជាពលរដ្ឋ​ ។​ ក្រោយមក​រដ្ឋមន្ដ្រី​ទាំង​៣​រូប​ក៏​បាន​ដាក់​លិខិត​សុំ​លាលែង​ពី​តំណែង​”​ ។​ ក្រោយ​ពេល​បណ្ដាញ​ទូរទស្សន៍​បាន​ផ្សព្វផ្សាយ​រូបភាព​នោះ​ពលរដ្ឋ​ក្នុង​រដ្ឋ​ Karnataka​ ខឹងសម្បា​យ៉ាង​ខ្លាំង​ ហើយ​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋមន្ដ្រី​ទាំង​៣​រូប​នោះ​លាលែង​ពី​តំណែង​ ៕

– ប្រភព នគរវត្ត

ចំណាត់ក្រុម ៖ប្លែកៗ, ឡូយមែន
  1. komlos Olak sin
    10 ខែ​កុម្ភៈ 2012 ម៉ោង 9:46 ល្ងាច

    ដូចខ្វះកន្លែងមើល !!

  1. No trackbacks yet.

សរសេរមូលវាចារ