ទំព័រដើម > តារាខ្មែរ, ឡូយមែន > ដើម​ខែ​កុម្ភៈ តារា​ពីរ​ដួង​រង​គ្រោះ​ដោយ​វីដេអូសិច

ដើម​ខែ​កុម្ភៈ តារា​ពីរ​ដួង​រង​គ្រោះ​ដោយ​វីដេអូសិច

9 ខែ​កុម្ភៈ 2012 បញ្ចេញមតិ Go to comments

បន្ទាប់​ពី​មាន​គេហទំព័រ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ ​បាន​ចុះ​ផ្សាយ​ពី​ការ​សង្ស័យ​លើ​កញ្ញា មាស សម្ផស្ស ថា​បាន​ថត​វីដេអូ​សិច ដោយ​មាន​បង្ហាញ​រូបភាព​ឈុត​ក្ដៅ​សាច់​នៅ​លើ​គ្រែ​ផង​នោះ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ក៏​មាន​លេច ធ្លាយ​រឿង​អាស្រូវ​ស្រដៀង​គ្នា​នេះ​ចំពោះ អ្នកនាង ស្រីម៉ុច ដែល​ជា​តារា​សម្ដែង​ម្នាក់​ទៀត។ ប៉ុន្តែ អ្នក​សិល្បៈ និង​ អ្នក​ជំនាញ​ខាង​បច្ចេក​វិទ្យា សុទ្ធ​តែ​អះអាង​ថា រូបភាព​វីដេអូឃ្លិប​ទាំង​នេះ​ ជា​រូប​កាត់​ត។
ចំពោះ​រឿង​អកុសល​ដែល​កើត​ឡើង​ចំពោះ កញ្ញា មាស សម្ផស្ស នាង​ធ្លាប់​ស្បថ​នឹង ​Sabay នាង​មិន​​ធ្លាប់​មាន​រូប​អាស​អាភាស​បែប​នេះ​ទេ។ នាងនិយាយ​ដូច្នេះថា​ “ខ្ញុំ​ហ៊ាន​ស្បថ​បង! ខ្ញុំ​មិន​ធ្វើ​រឿង​ថោក​ទាប​​​ដូច​នោះ​ទេ ខ្ញុំ​ជា​កូន​ខ្មែរ​​ ខ្ញុំ​ជា​ស្រី​ខ្មែរ ខ្ញុំ​ស្គាល់​​ខ្លួន​ឯង​ច្បាស់​​ណាស់ ខ្ញុំ​យល់​ថា​ការ​ចុះ​ផ្សាយ​បែប​នេះ គឺ​ជា​ចេត​នា​បង្កាច់​បង្ខូច​មក​លើ​រូប​ខ្ញុំ​ហើយ ខ្ញុំ​និង​ប្ដឹង ​ប្រសិន​បើ​មាន​​​រឿង​​បង្កាច់បង្ខូច​ដូច​នោះ​មែន”។
ដោយ​ឡែក ​តារា​សម្ដែង ស្រីម៉ុច ដែល​កំពុង​រង​ព្យុះ​ភ្លៀង​ដោយ​ឃ្លិប​វីដេអូស៊ិច​ដែរ​នោះ ពុំ​អាច​សុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ឡើយ ដោយ​ទូរស័ព្ទ​ចូល​ហើយ​តែ​គ្មាន​អ្នក​ទទួល។ សារព័ត៌មាន​តាមប្រព័ន្ធ​អ៊ីធឺណែត​មួយ​បាន​បញ្ជាក់​ថា វីដេអូ​សិច​នោះ​មាន​រយៈ​ពេល ៤នាទី និង​មាន​ទំហំ ១៤ MB ហើយ​បាន​ដាក់​ចំណង​ជើង​ស្រដៀង​រឿង​អាស្រូវ​របស់​កញ្ញា មាស សម្ផស្ស ដែរ​ថា “វីដេអូ​ស៊ិច របស់​ស្រី ម៉ុច​មែនទេ?”។ ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​អកុសល​នេះ​ ​តារា​សម្ដែង ​មាស​ សម្ផស្ស បាន​ច្រាន​ចោល និង​បាន​ប្រតិកម្ម​ខ្លាំង​ៗ​ចំពោះ​ព័ត៌មាន​នេះ។
មិត្ត​រួម​អាជីព និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក សុះ ម៉ាច អះអាង​រឿង​នេះ​ជា​រឿង​ប្រឌិត។ លោក​ពន្យល់​​ថា ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ​ទាំង​អស់​មិន​ចំពោះ​តែ​កញ្ញា មាស សម្ផស្ស ឬ​ក៏​អ្នក​នាង ស្រី ម៉ុច​ ទេ​ទោះ​ជា​គាត់​ក្លាយ​ទៅ​ជា​មនុស្ស​យ៉ាង​ម៉េច​ក៏​ដោយ​ក៏​គាត់​មិន​អាច​ធ្វើ​រឿង​បែប​នោះ​ដែរ ហើយ​ក៏​គាត់​មិន​បំផ្លាញ​កិត្តិយស​គាត់​ដែរ។
ពាក់ព័ន្ធ​ការ​ចុះ​ផ្សាយ វីដេអូឃ្លិប តាម​បណ្ដាញ​សារ​អេឡិកត្រូនិកនេះ ប្រធាន​សមាគម​រូប​នេះ ថា​ពុំ​គួរ​ផ្សព្វផ្សាយ​ទេ ទោះ​ជា​ពិត​ឬ​មិន​ពិត​ក៏​ដោយ។ “មិន​ថា​រឿង​នេះ​ពិត​ក៏​ដោយ​មិន​ពិត​ក៏​ដោយ​គឺ​មិន​ត្រូវ​ចុះ​ផ្សាយ​បែប​នេះ​ទេ ព្រោះ​ការ​ចុះ​ផ្សាយ​រឿង​បែប​នេះ ​អាច​ប៉ះ​ពាល់​ដល់​កិត្តិយស​សិល្ប​ការិនី​ខ្មែរ​យើង”។
ក្នុង​នាម​លោក​ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​អំពាវនាវ​ដល់​អ្នក​ដែល​ចេះ​តែ​យក​វីដេអូ​រឿង​​អាស្រូវ​របស់​សិល្បករ​ខ្មែរ​យក​មក​កាត់​ត​​ដាក់​ឲ្យគេ​មើល​ឃើញ​ជា​សាធារណៈ​សូម​ឲ្យ​គិត​ពី​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​នារី​ខ្មែរ។ លោក​បាន​ដាក់​សំណួរ​មួយ​សួរ​ទៅ​អ្នក​ដែល​ចេះ​តែ​ចុះ​ផ្សាយ​រឿង​គេ​នោះ​ថា “ប្រសិន​ជា​ប្អូន​ស្រី ឬ​បង​ស្រី​អ្នក​នោះ​មាន​គេ​យក​រូប​ភាព​បែប​អីចឹង​មក​ចុះ​ផ្សាយ​វិញ តើ​អ្នក​មាន​អារម្មណ៍​ឈឺចាប់ ឬ​ខឹង​គេ​អត់​ទេ? សូម​ឲ្យ​អ្នក​ដែល​យក​រឿង​គេ​មក​ផ្សាយ​អីចឹង​គួរ​តែ​ពិនិត្យ ឬ​ពិចារណា​ពី​រឿង​នេះ​ឡើង​វិញ”។ ជា​វិធាន​ការ​របស់​លោក លោក​បញ្ជាក់​ថា “ខ្ញុំ​នឹង​ធ្វើ​លិខិត​មួយ​ច្បាប់​ដើម្បី​សុំ​អន្តរាគមន៍​រឿង​នេះ​ទៅ​ក្រសួង​មហា​ផ្ទៃ និង​ជម្រាប​ព័ត៌មាន​ទៅសមត្ថកិច្ច​ដើម្បី​ឲ្យ​គាត់​ជួយ​ស្រាវជ្រាវ​រក​ជន​ដែល​ផ្សព្វផ្សាយ​រូប​ភាព​អាស្រូវ​ទាំង​អស់​នោះ​ដើម្បី​រក​យុត្តិធម៌​ដល់​សិល្ប​ការិនី​ខ្មែរ​យើង​”។
មិន​ថា តែ​លោក សុះ ម៉ាច ដែល​ជា​អ្នក​សិល្បៈ​ដូច​គ្នា​ចាត់​ទុក​ថា វីដេអូឃ្លិប​ទាំង​នេះ ជា​ការ​កាត់ត ក្លែង​ក្លាយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សេចក្ដី​ថ្លៃ​ថ្លូ​របស់​តារា​នោះ​ទេ អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា ក៏​ចាត់​ទុក​ថា ​រូប​ភាព​វីដេអូ​ឃ្លិប​សិច​របស់​តារា​ទាំង​ពីរ​ដួង​នេះ ​គឺ​ជា​រូប​ភាព​កាត់​ត​ដែរ៕

– ប្រភព Sabay

ចំណាត់ក្រុម ៖តារាខ្មែរ, ឡូយមែន
  1. 9 ខែ​កុម្ភៈ 2012 ម៉ោង 3:31 ល្ងាច

    កញ្ញាមាស សម្ជស្ស ថា​ខ្ញុំស្រីខ្មែរខ្ញុំមិនធ្វើ​អ៊ីចឹងទេ បើ​ខ្ញុំ​ធ្វើ​ក៏​ខ្ញុំ​មក​ថតដែរ​ តែ​ថា ពីក្បាល​ដល់​ចុង​ជើង​គាត់​ស្គាល់ទាំង​អស់ ហាហាហា

  2. 10 ខែ​កុម្ភៈ 2012 ម៉ោង 4:40 ល្ងាច

    បែបសិល្បៈ ស្រើបស្រាលទេដឹង?.. តិចទៀត អាតា Playboy មកស្រុកខ្មែរហើយ ព្រោះកំពុងតែសំលឹងមើលស្រីៗ ស្រុកខ្មែរមិនដាក់ភ្លែក!

  1. No trackbacks yet.

សរសេរមូលវាចារ