ទំព័រដើម > តារាខ្មែរ, ឡូយមែន > អ្នក​គាំទ្រ ឆ័យលី​ដាឡែន​ នៅ​អាមេរិកធ្វើ​ខួប​មុន​ចូល​ស្រុក​

អ្នក​គាំទ្រ ឆ័យលី​ដាឡែន​ នៅ​អាមេរិកធ្វើ​ខួប​មុន​ចូល​ស្រុក​

22 ខែ​កុម្ភៈ 2012 បញ្ចេញមតិ Go to comments

តារា​សម្ដែង និង​ចម្រៀង កញ្ញា ឆ័យ លី​ដាឡែន នឹង​ឡើង​យន្តហោះ​មក​កាន់​ទឹកដី​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​២៨ ហើយ​ត្រូវ​មក​ដល់​នៅ​ម៉ោង​ប្រហែល​ជា ១០ កន្លះ​យប់​ថ្ងៃ​ទី ២៩ ខែ​កុម្ភៈ​ ឆ្នាំ២០១២។ មុន​នឹងមក​ដល់​ទឹក​ដី​កំណើត​តារា​រូប​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅសហ​រដ្ឋអាមេរិក ធ្វើ​ខួប​កំណើត​យ៉ាង​ធំ​មួយ​​សម្រាប់​នាង។
តាម​​ការ​​ឲ្យ​​ដឹង​​ពី​​ដៃ​​គូ​រួម​​អាជីព​​ស្និទ្ធ​ស្នាល​​បំផុត​​របស់ ​ដាឡែន លោក អេ ឡិច ចន្ទត្រា ប្រាប់​​ឲ្យ​​ដឹង​​ថា នៅ​​ក្រោយ​​ការ​​សម្ដែង​ចុង​ក្រោយ​​របស់​​នាង​​នៅ​​រដ្ឋ​តិច​សាស និង​រដ្ឋ​បូស​ស្ដុន នៃ​​សហ​រដ្ឋ​​អាមេរិក​ចប់ នឹង​មាន​​ប្រជា​​ពល​រដ្ឋ​​ខ្មែរ​​រស់​​នៅ​​ឯ​នាយ​​សមុទ្រ​​ជា​​ច្រើន​​រយ​​នាក់​​ទទួល​ស្វា​គមន៍ និង​រៀប​ចំ​​ធ្វើ​​ ខួប​​កំណើត​​យ៉ាង​ធំ​មួយ​ឲ្យ​​នាង ព្រោះ​​ពេល​​នោះ​​គាប់ ជួន​​និង​​ថ្ងៃ​​​ខួប​​កំណើត​​របស់​​ឆ័យ លីដាឡែន​​ផង។
លោក​​ អេឡិច ចន្ទត្រា បាន​​បញ្ជាក់​​ប្រាប់​តាម​ពាក្យ​សម្ដី​របស់​ដាឡែន​និយាយ​មក​កាន់​លោក​ថា ក្រោយ​ពី​មាន​​ការ​គាំ​ទ្រ ព្រម​ទាំង​បាន ធ្វើ​ខួប​កំណើត​ដើម្បី​ភាព​សប្បាយ​រីក​រាយ​រួម​គ្នា​នៅ​សហ​រដ្ឋ​អាមេរិក កញ្ញា​​នឹង​​មិន​​បោះ​បង់​​អាជីព​​សិល្បៈ​​ចោល​​នោះ​​ទេ នៅ​ពេល​​កញ្ញា​​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ។ បើ​​ទោះ​​បី​​ជា​​រូប​​នាង​​មាន​​រឿង​​រ៉ាវ​​ខ្លះៗ​​នៅ​​លើ​​ទឹក​ដី​​សហ​រដ្ឋ​អាមេរិក​​ក៏​​ដោយ​ក៏​នាង​នៅ​​បន្ដ​ប្រ​ឡូក​​ក្នុង​​វិស័យ​​សិល្បៈ​មិន​រាថយ​ឡើយ ព្រោះ​​លោក​​យល់​​ថា​​នេះ​​គឺ​​ជា​​បញ្ហា​​របស់​​តារា​​ជៀស​​មិន​​ផុត​​នៅ​​ពេល​​ដែល​​ល្បី​​ខ្លាំង​។
លោក​បាន​បន្ត​ថា ” នៅ​ពេល​មក​ដល់​ភ្លាម​ប្រហែល​គាត់​ត្រូវ​ឡើង​សម្ដែង​នៅ​តាម​ស្ថានីយ​ផ្សេងៗ ហើយ​នៅ​ចុង​ខែ​បី​គាត់​ត្រូវ​ចេញ​ទៅ​សម្ដែង​ជាមួយ​ខ្ញុំ និង​រ៉ូលីន​(Miss photo city) នៅ​ប្រទេស​អូស្ត្រាលី​ រយៈ​ពេល​មួយ​ខែ​បន្ត​ទៀត​តាម​ការ​អញ្ជើញ​ពី​សមាគម​សិល្បៈ​ខ្មែរ​នៅ​ទីនោះ​ដើម្បី​សម្ដែង​នៅ​ទី​វត្ត​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ”។ លោក​បាន​បង្ហើប​ថា ការ​មក​ដល់​របស់​ដៃ​គូរ​រួម​អាជីព​ម្នាក់​នេះ នឹង​មិន​ប្រាប់​មិត្តភ័ក្ដិ និង​អ្នក​សារព័ត៌មាន​មក​ទទួល​នាង​នោះ​ទេ ព្រោះ​មិន​ចង់​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​នៅ​ពេល​នោះ។
កញ្ញា ឆ័យលី ដាឡែន បាន​ចេញ​ពី​ប្រទេស​កម្ពុជា ​ទៅ​សម្ដែង​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១១ ហើយ​នឹង​ត្រូវ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​នៅ​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ​ឆ្នាំ២០១២​ខាង​មុខ​នេះ។ នៅ​ក្នុង​ការ​សម្ដែង​អស់​រយៈ​ពេល​៣ខែ​របស់ កញ្ញា​ដាឡែន នៅ​សហរដ្ឋ​អាមេរិក​នាង​ធ្លាប់​បាន​បង្ហាញ​ភាព​ស៊ិចស៊ី​របស់​នាង​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ដល់​ពិភព​សិល្បៈ​ខ្មែរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ព្រម​ទាំង​សមាគម​សិល្បករ​ខ្មែរ ជា​ពិសេស​អ្នក​គាំទ្រ ទៅ​លើ​ទង្វើ​នេះ៕
– ប្រភព Sabay

ចំណាត់ក្រុម ៖តារាខ្មែរ, ឡូយមែន
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

សរសេរមូលវាចារ