ទំព័រដើម > តារាខ្មែរ, ឡូយមែន > ហេតុអ្វី អ្នកសិល្បៈ ចូលចិត្ត​ស្លៀកពាក់​ពណ៌​ខ្មៅ ក្នុង​ពិធី​ជួបជុំ​?

ហេតុអ្វី អ្នកសិល្បៈ ចូលចិត្ត​ស្លៀកពាក់​ពណ៌​ខ្មៅ ក្នុង​ពិធី​ជួបជុំ​?

12 ខែ​កុម្ភៈ 2012 បញ្ចេញមតិ Go to comments

បច្ចុប្បន្ន​ អ្នកសិល្បៈ រាប់ទាំង​អ្នក​សម្តែង ​ទាំង​អ្នកចម្រៀង និយម​ចូលចិត្ត​ស្រដៀងៗ​គ្នា ងាក​មកប្រើប្រាស់​សម្លៀក​បំពាក់ពណ៌​ខ្មៅ ទៅ​ចូលរួម​គ្រប់​កម្មវិធី ​។ ការប្រើប្រាស់​ពណ៌​ខ្មៅ ព្រោះ​គេ​គិតថា ពណ៌​ខ្មៅជា​ពណ៌​ដែល​អាច​ឆ្លុះ​សាច់ ឲ្យ​មើលទៅ​ឃើញ​សជាង​មុន ពិសេស​ពណ៌​ខ្មៅ មិនអាច​មើលឃើញ​ពី​ការឡើង​ទម្ងន់ ​។​
លោក ញ៉ែម សុគន្ធ អ្នក​សម្តែង​ភាពយន្ត​ទឹកភ្នែកមិនចេះ​រីង​ស្ងួត ក៏បាន​លើកឡើងថា “​ជាទូទៅ ពណ៌​ខ្មៅ គេ​និយម​ស្លៀកពាក់ចូលរួមក្នុង​កម្មវិធី​កាន់ទុក្ខ ដែលជា​វប្បធម៌​របស់​ប​ស្ចិមប្រទេស​ ។ តែ​ខ្ញុំ​គិតថា សម័យនេះគេ​មិន​ប្រកាន់​ទេ ការដែល​អ្នកសិល្បៈ​មួយចំនួននិយម​ស្លៀកពាក់​ខ្មៅ ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ គឺ​មកពី​ពណ៌​ខ្មៅ ជា​ពណ៌ដែល​លើក​សាច់ មើលទៅ​ឃើញ​សិ​ច​ស៊ី​ ។ ម្យ៉ាងទៀត គឺជា​ពណ៌ដែល​បិទបាំង​រាងកាយ ចំពោះ​មនុស្ស​ដែលមាន​មាឌធំ​។ និយាយ​ជារួម គឺជា​ពណ៌ High Class (កាលី​ប​ខ្ពស់)”​។
ចំណែក​ពិធី​ការិនី ថន លក្ខិណា ក៏បាន​លើកឡើង​ពី​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​ថា កាលពីមុន គេ​ប្រកាន់​ណាស់ ចំពោះ​ការ​ស្លៀកពាក់មិន​សមស្រប​ទៅនឹង​ក​ម្ម​វិធី ដូចជា ពិធី​មង្គល​ផ្សេងៗ គេ​មិន​ឲ្យ​អ្នកចូលរួម​ស្លៀកពាក់​ខ្មៅ​ទេ ព្រោះ​គេ​គិតថា ពណ៌​ខ្មៅជា​ពណ៌សម្រាប់​ចូលរួម​ក្នុង​កម្មវិធី​បុណ្យសព​។ តែ​ឥឡូវ គេ​មិន​ប្រកាន់​ទេ ព្រោះ​សម័យនេះគេ​ហៅថា​សម័យ Internet ទៅហើយ ដូចនេះការ​ស្លៀកពាក់​ខ្មៅ គឺ​ពេញនិយម​ណាស់​។​
កញ្ញា ថន លក្ខិណា បាន​បញ្ជាក់ថា “​សម្លៀកបំពាក់​ពណ៌​ខ្មៅ ពេលដែល​ពាក់​ទៅ សាច់​កាន់តែ​ស​ជាង​មុន និង​ធ្វើ​ឲ្យ​កាន់តែ​សិច​ស៊ី បើសិនជា​យើង​ស្លៀកពាក់​ពណ៌​ខ្មៅ ហើយ​លាប​ក្រែ​ម​ពណ៌​ក្រហម​”​។
ពិធី​ការិនី​រូបនេះ បាន​ឲ្យ​ដឹង​បន្តថា “​ចំពោះ​ខ្ញុំ បើ​ស្លៀក​ខ្មៅ ខ្ញុំ​បន្ថែម​គ្រឿងអលង្ការ ហើយនិង​ស្បែកជើង​ពណ៌​ក្រហម វារឹតតែ​ធ្វើ​ឲ្យ​ខ្ញុំ​លេចធ្លោ​ជាងគេ ក្នុងចំណោម​អ្នកដែល​ស្លៀកពាក់​ពណ៌​ផ្សេងៗ​”​។​
ជាមួយគ្នា​នោះ ពិធីករ យឹម ណា​រ៉ា ក៏​មិន​ខុសពី​អ្នកសិល្បៈ​ដទៃទៀត​ដែរ។ យឹម ណា​រ៉ា រៀងរាល់​កម្មវិធី​ផ្សេងៗ សម្លៀកបំពាក់តម្រូវ​តាម​គោលការណ៍​ក្រុមហ៊ុន តែ​បន្ទាប់ពី​ចប់​ម៉ោង​ធ្វើការ ពិធីករ​រូបនេះតែងតែ​ស្លៀកពាក់​ខ្មៅ ស្ទើរ​គ្រប់​កម្មវិធី​ជួបជុំ​។
ពិធីករមុខ​កូនកាត់​ចិន ដែល​ចេញពី​ប្រុស​ស្អាត Freshie លោក យឹម ណា​រ៉ា បាន​ឲ្យ​ដឹងថា “សម្លៀកបំពាក់​ពណ៌​ខ្មៅ ជា​ពណ៌ដែល​មិន​រើស​ពណ៌​សម្បុរ មិន​ថា ស ឬ ខ្មៅ គឺអាច​ពាក់​ពណ៌​នេះបាន​គ្រប់គ្នា​។ ដូចនេះហើយ​មនុស្ស​ស្ទើរតែ ៩០ ភាគរយ បាន​និយម​ចូលចិត្ត​ពណ៌​ខ្មៅ សូម្បីតែ​តួកុន Hollywood ក៏​ពួកគេ​បាន​ស្លៀកពាក់​ពណ៌​ខ្មៅ ក្នុងការ​ជួបជុំ ទទួល​ពានរង្វាន់ ឬ​ សម្ពោធ​រឿង​ផ្សេងៗ​ដែរ​”៕

– ប្រភព CEN

ចំណាត់ក្រុម ៖តារាខ្មែរ, ឡូយមែន
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

សរសេរមូលវាចារ