ក្នុងថ្ងៃចុងក្រោយនៃឆ្នាំចាស់ (៣១ ធ្នូ ២០១១)នេះ ឡូយមែន មានចំណងដៃអនុស្សាវរីយ៍ជូនដល់លោកអ្នក។ មិនចង់ពណ៌នាទេ ទុកជូនលោកអ្នកទស្សនារឿងដែលគួរឱ្យអស់សំណើចដោយផ្ទាល់ចុះ…(ជូនពរសំណាងល្អគ្រប់បងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេស)។ -ចុចទស្សនា->
ប្រសិនលោកអ្នកបានមើលវីដេអូឃ្លីបនេះហើយ បើមិនចង់សើចក៏ត្រូវតែសើចដែរ។ នេះជាសីល្ប៍វិធីរបស់អ្នកដឹកនាំការសំដែង…តែមិនមែនជាការសំដែងដោយឱ្យតួ ដឹងខ្លួនមុននោះទេ គឺជាការបង្កប់កាម៉េរ៉ាលួចថត ហើយចាំសង្កេតទឹកមុខ ដែលគួរឱ្យសើចស្ទើរគាំងបេះដូង នៃអ្នកដែលបានទស្សនា …. ចុចទីនេះដើម្បីទស្សនា
មើលហើយគួរឱ្យចង់សើច…..។ ក្នុងវីដេអូឃ្លីបខាងក្រោមនេះ លោកអ្នកនឹងបានឃើញ នូវភាពកំប្លុកកំប្លែងដែលគេបានប្រឌិតនូវរូបភាពនេះឡើងតាមបង្កប់កាម៉េរ៉ា ថតគ្រប់សកម្មភាពដោយមិនឱ្យដឹងមុន..។ ចង់ដឹងច្បាស់សូមទស្សនាដោយផ្ទាល់ចុះ…ចុចទីនេះដើម្បីទស្សនា
គួរឱ្យអស់សំណើចណាស់…ហាហាហា…គូស្នេហ៍មួយគូនេះចេះប្រចណ្ឌទៅរួច … ! មើលចុះ ! មិនដឹងថាមានអាយុប៉ុន្មានហើយទេ ក្មេងប្រុសនេះខូចនិងខឹលស្មើគ្នា តែក្មេងស្រីក៏កាចឆ្នាស់មិនធម្មតាដែរ ធ្វើឱ្យផ្ទៃរឿងទាំងមូលផ្ទុកពេញទៅដោយសំណើចសើចក្អាកក្អាយគួរឱ្យចង់ទស្សនា….ចុចទីនេះដើម្បីទស្សនាវីដេអូឃ្លីប
វាជាសកម្មភាពដែលគួរឱ្យភា្ញក់ផ្អើល និងអស់សំណើចប្រសិនបើលោកអ្នកបានទស្សនា។ អ្វីដែលសំខាន់នៅក្នុងវីដេអូឃ្លីបនេះ គឺអ្នកដំណើរដែលឆ្លងកាត់តាមដងផ្លូវមានភាពចម្លែក ដោយបានឃើញអ្នករួមដំណើរជ្រុះនេះ ជ្រុះនោះ …. អ្ហើយ…ជ្រុះអីជ្រុះម៉្លេះ..? ធ្វើឱ្យអ្នករើសឡើងវិលទាំងព្រឹកហ្មង…..!!! …….ចុចទីនេះដើម្បីទស្សនា
លោកអ្នកបានជ្រាបហើយថា«រ៉ូលីន» (ជួប ចាន់កក្កដា)បានប្រើទេពកោសល្យសិល្បៈពីកំណើតដ៏ល្អរបស់ខ្លួន សម្តែងជាឈុតកំប្លែងខ្លីៗ ហើយ
បង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មជ្ឈដ្ឋានអ្នកដែលធ្លាប់តែស្គាល់ រ៉ូលីនពីខាងក្រៅថា ជាបុរសមានចរិតសុភាពរាបសា បែរជាទៅសម្តែងធ្វើចរិតកំប្លែង ម្ញ៉ិកម្ញ៉ក់ជាភេទទីបី ដើម្បីបម្រើអារម្មណ៍អ្នកទស្សនា។
ខាងក្រោមនេះជាឈុតឆាកមួយចំនួន ដែលបញ្ជាក់ថា គេពិតជាមានទេពកោសល្យក្នុងការសំដែងយ៉ាងពិតប្រាកដមែន … ចុចទីនេះដើម្បីទស្សនាវីដេអូជាច្រើន
ក្នុងរូបភាពខាងក្រោម…… អ្នកបើកបរកំពុងត្រូវបានប៉ូលីស្តផាកដោយការចតខុសទីដៅ។ ប៉ុន្តែ គ្រប់គ្នាក៏ត្រូវជាប់ទោសមួយករណីទៀត ដែលត្រូវប៉ូលីស្តផាកពិន័យបន្ថែមលើកំហុសទីមួយ…. តើលោកអ្នកដឹងទេថា កំហុសទីពីរនេះបណ្តាល មកពីអ្វី? ចម្លើយមាននៅក្នុងវីដេអូឃ្លីបខាងក្រោមនេះ….ចុចទីនេះដើម្បីទស្សនា
លោកអ្នកប្រហែលជាមិនធ្លាប់ឃើញទេ នូវកាយវិការនៃមនុស្សទាំងហ្វូងនៅក្នុងភោជនីយដ្ឋានធ្វើត្រាប់តាមមនុស្សម្នាក់ដោយមិនដឹងខ្លួន។ វាគឺជារឿងមួយដែលគួរឱ្យអស់សំណើចជាទីបំផុត ដែលមនុស្សអស់ធំហើយលេងល្បែងដូចជាកូនក្មេងបែបនេះ…..តែបើមើលហើយ ក៏ទប់សំណើចមិនបានដែរ…?……..ចុចទីនេះដើម្បីទស្សនា
មតិមិត្តភក្តិរបស់LOYMEN