ទំព័រដើម > ប្លែកៗ, ឡូយមែន > ៣០​ឆ្នាំ​លួច​បាន​ខោ​អាវ​ក្នុង​ស្រី​១១០០​០កំផ្លេ​

៣០​ឆ្នាំ​លួច​បាន​ខោ​អាវ​ក្នុង​ស្រី​១១០០​០កំផ្លេ​

22 ខែ​កុម្ភៈ 2012 បញ្ចេញមតិ ទៅ វិចារ

ល្បែង​កម្សាន្ត​មួយ​ចំនួន​ ហាក់​ដូច​ជា​ចម្លែក​ពេក​ ដូចជា​បុរស​ម្នាក់​នៅ​អាមេរិក​ចូល​ចិត្ត​ទំនាក់​ទំនង​ជាមួយ​មនុ​ស្ស​ណា​ដែល​មាន​​ឈ្មោះ ​Smithនៅ​ខាងចុង​អស់​រយៈ​ពេល​ជិត​៣០ឆ្នាំ។​ស្រាប់តែ​ឥឡូវនេះ​នៅ​ប្រទេស​ថៃ​មាន​បុរស​ម្នាក់​លេង​ល្បែង​កម្សាន្ត​ដ៏​ចម្លែក​ទៀត​ហើយ ​បន្ទាប់ពី​មាន​បុរស​ថៃ​ម្នាក់​បាន​រៀបការ​ជា​មួយ​សព​គូ​ដណ្ដឹង​របស់​ខ្លួន​កាលពី​ប៉ុន្មាន​អាទិត្យ​មុន​។
មាន​បុរស​ជនជាតិ​ថៃ​ម្នា​ក់​បាន​ប្រមូល​ឈុត​ខោ​ក្នុង​របស់ស្រីៗបាន​ប្រមាណ​១០០០០គូ​ហើយ។ ការរំពឹង​ក្នុង​ចិត្ត​របស់​បុរស​ម្នាក់នេះ​មិន​ត្រឹមតែ​ឈុត​ក្នុង​របស់ស្រីៗប៉ុណ្ណោះ​ទេ គាត់​ថែមទាំង​មានគំនិត​ដ៏​អាក្រក់​ចង់បាន​ខ្លួនប្រាណ​ម្ចាស់​វា​ទៀត។ ប៉ូលិស​បាន​ឲ្យ​ដឹងថា ពួកគេ​បាន​ចូលទៅក្នុង​អាគារ​មួយ​ក្នុង​តំបន់ Chinatown ក្នុង​ទីក្រុង​បាងកក​ដែលជា​កន្លែង​ចោរកំ​ហួច​លួច​សុទ្ធតែ​ខោអាវ​ក្នុងស្រីៗ ​ដោយមាន​អ្នកសមគំនិត​ម្នាក់​ផង។​
នៅពេល​ពួក​ប៉ូលិស​ចែក​ឆែ​នៅ​ក្នុងផ្ទះ​របស់គាត់ ពួកគេ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​ពួកគេ​បានឃើញ​ប្រាក់ គ្រឿងអលង្ការ និង​ជាពិសេស​ឈុត​គ្រឿងក្នុង​របស់ស្រីៗចំនួន១០០០០គូ​ទៀតផង។ លើសពីនេះ​ទៀត​មាន​ចំនួន១០០០គូ​ទៀត​នៅក្នុង​យានយន្ត​របស់គាត់។
លោក​ចោរកំ​ហួច​លួច​សុទ្ធតែ​ខោអាវ​ក្នុងស្រីៗរូបនេះ​បាន​សារភាពថា តាមពិត​គាត់​បាន​លួច​ខោអាវ​ក្នុងស្រីៗតាំងពី​គាត់​មាន​អាយុ១៨ឆ្នាំ។ ឥឡូវនេះ​គាត់​មាន​អាយុ៤៨ឆ្នាំ​ហើយ ដូច្នេះ​មានន័យថា គាត់​បាន​ក្លាយជា​ចោរលួច​ខោអាវ​ក្នុងស្រីៗអស់​រយៈពេល៣០ឆ្នាំ​ទៅហើយ។​
សំណាងល្អ ពួក​ប៉ូលិស​ចាប់ខ្លួន​គាត់​សង្កត់​ខ្លួន​ទៅលើ​ដី​តែប៉ុណ្ណោះ​ទេ ពីព្រោះ​គ្មាន​ស្ត្រី​ណា​ម្នាក់​រាយការណ៍​ថា បាត់បង់​ឈុត​គ្រឿងក្នុង​ឡើយ។ ប្រហែលជា​ប្រការនេះ​គ្មាន​ស្ត្រី​ម្នាក់​ហាន​ចេញមុខ​ថា ខ្លួន​បាត់​ខោអាវ​ក្នុង​របស់ខ្លួន​ហើយ​មើលទៅ៕​
- ប្រភព កម្ពុជាថ្មី

ចំណាត់ក្រុម ៖ប្លែកៗ, ឡូយមែន
  1. TYTY
    22 ខែ​កុម្ភៈ 2012 ម៉ោង 10:21 ព្រឹក | #1

    mej kor chom lek chom lenk mles nor!!

  2. 23 ខែ​កុម្ភៈ 2012 ម៉ោង 10:19 ព្រឹក | #3

    បើជ្រុលហើយ ម៉េចក៏មិនរំលោភគេឲ្យគ្រប់១០០០នាក់តាហ្មងទៅ គង់តែជាប់ឯកត្តកម្មដូចគ្នាសោះហ្នឹ!

  1. មិន​ទាន់​មាន Trackback ។

សរសេរមូលវាចារ

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s