ទំព័រដើម > ចំណេះដឹងទូទៅ, ឡូយមែន > ប្រើ​អ៊ីនធឺណិត ​ប្រឈម​នឹង​អត់​កូន?

ប្រើ​អ៊ីនធឺណិត ​ប្រឈម​នឹង​អត់​កូន?

21 ខែ​កុម្ភៈ 2012 បញ្ចេញមតិ ទៅ វិចារ

តើ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត អាច​ប៉ះ​ពាល់​ដល់​ឱកាស​ក្នុង​ការ​មាន​កូន​ដែរ​ឬ? ឥឡូវ​នេះ​ការ​ស្រាវជ្រាវ​ថ្មី​មួយ​កំពុង​សិក្សា​ស្វែង​យល់​ពី​ទំនាក់​ទំនង​មួយ​នេះ។
យោង​តាម​របាយការណ៍​សិក្សា​ថ្មី​មួយ ដក​ស្រង់​ចេញ​ពី ទិនានុប្បវត្តិ Fertility and Sterility បាន​បង្ហាញ​ថា រលក​សញ្ញា WiFi ពី​កុំព្យូទ័រ​របស់​អ្នក អាច​ប៉ះ​ពាល់​ដល់មេជីវិតរបស់អ្នកបាន។ ក្រុម​អ្នក​ស្រាវជ្រាវ បាន​យក​ទឹកកាម​បុរស ២៩នាក់ មក​ធ្វើ​ការ​ពិសោធន៍។ ទឹក​កាម​របស់​បុរស​ទាំង ២៩នាក់​នោះ ត្រូវ​បាន​ដាក់​នៅ​ក្រោម​រលក​សញ្ញា WiFi ដែល​ត​ភ្ជាប់​ទៅ​នឹង​កុំព្យូទ័រ។ បន្ទាប់​ពី​តាម​ដាន រយៈ​ពេល ៤ម៉ោង គេ​សង្កេត​ឃើញ​ថា មួយ​ភាគ​បួន​នៃ​មេ​ជីវិត លែង​ធ្វើ​ចលនា ហើយ ៩​ភាគ​រយ​ផ្សេង​ទៀត​បាន​បង្ហាញ​ថា រង​ការ​បំ​ផ្លាញ DNA។
នេះ​មិន​មែន​ជា​ការ​សិក្សា​លើក​ដំបូង​ទេ ដែល​មាន​ការ​សិក្សា​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​កុំព្យូទ័រ​នេះ។ ការ​សិក្សា​មួយ​ផ្សេង​ទៀត ដោយ​សាកល​វិទ្យា​ល័យ​ញូវ​យ៉ក បាន​រក​ឃើញ​ថា កម្ដៅ​កុំព្យូទ័រ​អាច​កើន​ឡើង​ដល់ ១០៤ Fahrenheit (ប្រ​ហែល ៤០ អង្សា​សេ) អាច​ធ្វើ​ឲ្យ​កម្ដៅ​នៅ​ក្នុង​អង្គជាត​បុរស​កើន​ដល់​ជិត ៦៦ Fahrenheit (១៩​អង្សា​សេ)។ ហើយ​តើ​ការ​កើន​ឡើង​នេះ​ប៉ះ​ពាល់​យ៉ាង​ណា​ដល់​អ្នក? បើ​យោង​តាម​ការ​សិក្សា​របស់ European Fertility បាន​បង្ហាញ​ថា ការ​កើន​ឡើង​កម្ដៅ​ត្រឹម ៣៣ Fahrenheit (០,៥ អង្សារ​សេ) ក្នុង​អង្គជាត​អាច​កាត់​បន្ថយ​ចំនួន​មេ​ជីវិត​រហូត​ដល់​ជិត ៤០%។ ចុះ​ទម្រាំ​ដល់ ១០៤ Fahrenheit (១៨​អង្សា​សេ) វិញ​នោះ​តើ​បំផ្លាញ​ប៉ុណ្ណា?
ដោយ​យោង​តាម​ការ​សិក្សា​នេះ គេ​អាច​ទាញ​ការ​សន្និ​ដ្ឋាន​ថា បុរស​ដែល​មាន​ទំនាក់​ទំនង​ច្រើន នឹង​ប្រព័ន្ធ​អ៊ីនធឺណិត​អាច​ប្រឈម​ការ​អត់​កូន​ច្រើន​ជាង​បុរស​ធម្មតា៕

ចំណាត់ក្រុម ៖ចំណេះដឹងទូទៅ, ឡូយមែន
  1. 21 ខែ​កុម្ភៈ 2012 ម៉ោង 7:30 ល្ងាច | #1

    ឈប់ប្រើអ៊ីនធ័រណិត​ទៀត​ហើយចឹង!!! ខ្លាច​អត់​កូន​ណាស់!!!

  2. TYTY
    22 ខែ​កុម្ភៈ 2012 ម៉ោង 10:35 ព្រឹក | #3

    គុណសម្បត្តក៏មាន​គុណវិបត្តក៏មិនមាន!!

    • 22 ខែ​កុម្ភៈ 2012 ម៉ោង 11:05 ព្រឹក | #4

      មិនខុសទេ ! ទោះយ៉ាងណាអ្នកដែលធ្លាប់ប្រើ បើមិនអាចឈប់ប្រើបានក៏គួរតែ កាត់បន្ថយបានខ្លះៗក៏ល្អដែរ….

  1. មិន​ទាន់​មាន Trackback ។

សរសេរមូលវាចារ

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s