នាងណាតភាពយន្តខ្មោចព្រឺព្រួចដំបូងនៅ The cineplex
រឿងពិតដែលបានកើតឡើងប្រហែល ១០០ ឆ្នាំមុន ធ្វើឲ្យមនុស្សគ្រប់គ្នានិយាយតៗមិនដាច់ពីមាត់ និងស្ងើចសរសើរពីស្នេហាពិតដែលនាងមានចំពោះស្វាមី ”នាងណាត” ពេលនេះត្រូវផលិតជាខ្សែភាពយន្ត 3D ហើយក៏នឹងក្លាយជារឿងខ្មោចដ៏រន្ធត់ដំបូងគេនៅរោងភាពយន្ត The Cineplex។
ណាតជានារីម្នាក់ដ៏ស្រស់ស្អាតជាងគេនៅក្នុងភូមិ។ ដោយសាររូបសម្ជស្សដ៏ផូរផង់នេះ ធ្វើឲ្យបុរសជាច្រើននៅក្នុងភូមិចាប់ចិត្តប្រតិព័ទ្ធលើនាង។ ប៉ុន្តែនាងមិនយកភ្នែកសម្លឹងទៅមើលបុរសណាផ្សេងក្រៅពីប្ដីជាទីស្រឡាញ់របស់នាងតែម្នាក់គត់។ ក្រោយពីរៀបការហើយ ណាតបានពពោះកូនដំបូង។ ប៉ុន្តែក្នុងពេលវេលានេះ នាងត្រូវរស់នៅក្នុងទីកន្លែងពីរផ្សេងគ្នាពីប្ដីជាទីស្រឡាញ់ ដោយសារប្ដីរបស់នាងត្រូវទៅបំពេញកាតព្វកិច្ចយោធាឆ្ងាយពីនាង។ ណាតត្រូវធ្វើការលើវាលស្រែដ៏នឿយហត់ធ្វើការរហូតដល់ថ្ងៃសម្រាល។ ជាអកុសលនៅថ្ងៃសម្រាលនោះ នាងបានស្លាប់យ៉ាងអណោចអធ៌មដោយយកទាំងកូនជាទីស្រឡាញ់ទៅជាមួយគ្នាដែរ។
បើទោះជានាងក្លាយជាព្រលឹងទៅហើយក្ដី ក៏ភក្ដីភាពរបស់នាង នៅតែបន្តរង់ចាំប្ដីបណ្ដូលចិត្តជានិច្ច។ វិញ្ញាណរបស់នាងបានតាមព្យាបាទជនដែលធ្លាប់ធ្វើអាក្រក់មកលើនាង និងជនដែលប៉ុនប៉ងបំបែកនាងពីកូនជាទីស្រឡាញ់។ មិនយូរប៉ុន្មាន ប្ដីរបស់នាងបានត្រឡប់មករកនាង ទាំងមិនបានដឹងថាណាតស្លាប់បាត់ទៅហើយទេ។ ត្រូវរស់នៅជាមួយវិញ្ញាណប្រពន្ធរបស់ខ្លួន តើជីវិតបុរសម្នាក់នេះនឹងទៅជាយ៉ាងណា? តើនរណាអាចបញ្ឍប់ព្រលឹងវិលវល់របស់នាងណាត? ហើយតើដំណើររឿងតទៅមុខទៀតនឹងទៅជាយ៉ាងណា?
បើចង់ជ្រាបច្បាស់ ចង់ស្រាយរាល់ចម្ងល់ទាំងឡាយកុំភ្លេច នៅថ្ងៃទី ១ មិនា ខាងមុខ ចូលរួមទស្សនាឲ្យបានច្រើនកុះករនៅរោងភាពយន្ត The Cineplex ផ្សារទំនើបសូរិយាជាន់ទី ៥។
- ប្រភព Sabay





រឿងថៃ?