ទំព័រដើម > តារាខ្មែរ, ឡូយមែន > ព្រីម លីហ្សា ប្រកាស រកម្ចាស់បេះដូង

ព្រីម លីហ្សា ប្រកាស រកម្ចាស់បេះដូង

16 ខែ​កុម្ភៈ 2012 បញ្ចេញមតិ ទៅ វិចារ

តារាស្រី ដែលជាប់ចំណាត់ថ្នាក់ ជា​ស្រី​សិច​ស៊ី សម្ញែង​ដើម​ទ្រូង គឺកញ្ញា ព្រីម លីហ្សា បាន​ចេញ​មុខ​ប្រ​កាស​ រក​ម្ចាស់​បេះ​ដូង ស្រប​ពេល ដែល​ទើប​តែ​លេច​ឮ ពាក្យ​ច​ចាម​អា​រ៉ាម​ថា នាង​បាន​ទទួល​កា​ដូ​ផ្ទះ ២ល្វែង ពី​បុរស​អ្នក​មាន​ម្នាក់ ​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​នាង នា​ចុង​ខែ​ធ្នូ ឆ្នាំ​២០​១២ កន្លង​ទៅ​នេះ។
តា​រា​ស្រី​ស៊ិច​ស៊ី កញ្ញា ព្រីម លីហ្សា បាន​ប្រាប់​មជ្ឈមណ្ឌល​ព័ត៌​មាន ដើម​អម្ពិល តាម​ទូរស័ព្ទ​ថា នា​ពេល​កន្លង​មក នាង​ធ្លាប់​បាន​ចេញ​មុខ បក​ស្រាយ រួច​ហើយ​ថា ផ្ទះ​ល្វែង​ដែល​នាង កំពុង​តែ​ធ្វើ​ការ​ជួស​ជុល និង​រស់​នៅ​រាល់​ថ្ងៃ​នេះ មិន​មែន​ជា​កា​ដូ របស់​អ្នក​ណា​ទាំង​អស់ ហើយ​ក៏​គ្មាន​អ្នក​ណា ទិញ​ផ្ទះ ឲ្យ​នោះ​ឲ្យ​នាង​ដែរ ការ​ពិត​ផ្ទះ​ទាំង​ពីរ​ល្វែង​នោះ គឺ​ជា​ផ្ទះ​របស់​គ្រួសារ​នាង ហើយ​នាង​ក៏​មិន​បាន​ទទួល​កាដូ ខ្ទង់​ម៉ឺន​ដុល្លារ​ពី​អ្នក​ណា នៅ​ក្នុង​ថ្ងៃ​ខួប កំណើត​របស់​នាង​ដែរ។
ស្រីស្រស់សម្បុរស វ័យ ១៩ឆ្នាំរូបនេះ ក៏បានបង្ហើបថា ពេលនេះ កំពុង​តែ​ស្វែង​រក​ម្ចាស់​បេះដូង​ម្នាក់ «នា​ពេល​កន្លង​មក មាន​មហា​ជន​ច្រើន​គិត​ថា ខ្ញុំ​មាន​គូ​ស្នេហ៍ ជា​អ្នក​ឧបត្ថម្ភ​នេះ ឧបត្ថម្ភ​នោះ ប៉ុន្តែ​វា​មិន​មែន​ជា​ការ​ពិត​នោះ​ទេ ហើយ​ឆ្លៀត​ពេល​នេះ​នាង​ខ្ញុំ ក៏​ចង់​ប្រកាស​រក​ម្ចាស់​បេះ​ដូង​ម្នាក់ ហើយ​លក្ខណៈ​សម្បតិ្ត​បុរស​នោះ ខ្ញុំ​មិន​ប្រាថ្នា​អី​ច្រើន​ទេ គឺ​ចង់​បាន​ត្រឹម​តែ មាន​ចិត្ត​ស្រឡាញ់​ខ្ញុំ និង​គ្រួសារ​ ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អ្វី​ដែល សំខាន់​នោះ គឺ​បុរស​ម្នាក់​នោះ ត្រូវ​មាន​លក្ខណៈ​សម្បត្តិ អាច​ចូល​ចំណោម​គេ​ចុះ និង​មាន​លុយ ​ឲ្យ​ខ្ញុំ​ចាយ​រាល់​ថ្ងៃ​ទៅ​បាន​ហើយ»។
កញ្ញា លីហ្សា បានបន្ថែមទៀតថា មូលហេតុ ដែលនាងចេញមុខប្រកាស រកម្ចាស់​បេះ​ដូង​បែប​នេះ ដោយ​សារ​តែ​នាង មិន​ចង់​ឲ្យ​មាន​ពាក្យ ច​ចាម អា​រ៉ាម​ថា នាង​មាន​អ្នក​នេះ អ្នក​នោះ​ជា​អ្នក ជួយ​ឧបត្ថម្ភ​នោះ​ឡើយ ប្រសិន​បើ​នាង​មាន​គូ​ស្នេហ៍​មែន នាង​នឹង​បើក​ចំហ និង​មិន​លាក់​លៀម​នោះ​ទេ ហើយ​មួយ​វិញ​ទៀត​នោះ នាង​ក៏​មិន​ចង់​ឲ្យ​មហាជន យល់​ច្រឡំ ឬ​ក៏រិះ​គន់​នាង​បន្ត​ទៀត​ដែរ​៕


- ប្រភព គេហទំព័រ ដើមអំពិល

ចំណាត់ក្រុម ៖តារាខ្មែរ, ឡូយមែន
  1. 16 ខែ​កុម្ភៈ 2012 ម៉ោង 3:55 ល្ងាច | #1

    oy neang trov ka beb na tov nor penth me ban ort nor

  2. 16 ខែ​កុម្ភៈ 2012 ម៉ោង 5:31 ល្ងាច | #3

    លោកអើយ!

  3. TYTY
    22 ខែ​កុម្ភៈ 2012 ម៉ោង 10:38 ព្រឹក | #5

    តើដារាសំដែងខ្មែរប៉ុន្មាននាក់ដែលមិនស៊ិចស៊ី….

  1. មិន​ទាន់​មាន Trackback ។

សរសេរមូលវាចារ

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s